រឿងនេះមានចំណងជើងថា "សិល្បៈនៃការលួច!"
រឿងនេះមានចំណងជើងថា "សិល្បៈនៃការលួច!"ថ្ងៃមួយមានចោរមួយក្រុមចូលប្លន់ធនាគារ! ចូលដល់ក្នុងភ្លាមចោរក៏ស្រែកឡើង “កុំកំរើក! លុយជាកម្មសិទ្ធិខ្ញុំ! ជិវិតជាកម្មសិទ្ធិអ្នក!” លឺហើយមនុស្សគ្រប់រូបក៏ក្រាបចុះយ៉ាង ស្ងៀមស្ងាត់ ទុកអោយចោរប្លន់បានតាមសំរួល!
នេះគេហៅថា "សិល្បៈក្នុងការបង្វែអារម្មណ៍” បន្លប់ភាពភ្ញាក់ផ្អើលរបស់មនុស្សផងទាំងពួង អោយផ្តោតលើអ្វីដែលគេបារម្ភបំផុត ចង់បានបំផុត និងគិតថាសំខាន់បំផុត!
នៅកៀនតុមួយនោះមាននារីក្មេងដ៏ស្រស់ស្អាតម្នាក់ភ័យរញីរញរ័សព្វអស់ទាំងខ្លួនប្រាណ។ ចោរឃើញហើយក៏ចូលទៅប្រាប់ “អ្នកនាងអ្ហា! ធ្វើចរិតអោយថ្លៃថ្នូរបន្តិចទៅមើល? អានេះគេហៅថាប្លន់ មិនមែនចាប់រំលោភអ្ហេ!”
នេះគេហៅថា "ភាពស្ទាត់ជំនាញ" ផ្ដោតតែលើអ្វីដែលខ្លួនត្រូវធ្វើ មិនបែកគំនិតផ្តេះផ្តាស់!
ពេលមកដល់ផ្ទះវិញ ចោរក្មេងម្នាក់រៀនចប់ថ្នាក់បរិញ្ញាបត្រ័កំរិត MBA ប្រាប់ទៅចោរចាស់ចំនាស់ជាងខ្លួន៤ដង ដែលរៀនបានត្រឹមថ្នាក់ទី៦បឋមសិក្សា អោយចាក់លុយចេញមកដើម្បីរាប់ទាំងអស់គ្នា។ ចោរចំនាស់ក៏តបវិញថា “អាឡប់! រាប់ងាំតែហត់! យប់តិចនឹងគេផ្សាយតាមទូរទស្សន៍ហើយថាយើងលួចបានប៉ុន្មានលុយ! អាម៉ោក!”
នេះគេហៅថា “បទពិសោធន៍” ដែលពេលខ្លះមានតំលៃជាងសញ្ញាបត្រ័មួយក្រដាស ទៅទៀត!
គ្រាន់តែចោរទៅបាត់អស់ បុគ្គលិកធនាគារក៏ប្រាប់ទៅអ្នកគ្រប់គ្រងរបស់ខ្លួន អោយតេទៅកំលាំងមានសមត្ថិកិច្ច។ ប៉ុន្តែអ្នកគ្រប់គ្រងបានហាមបុគ្គលិកហើយប្រាប់ថា “កុំទាន់! យើងទៅយកលុយ ៨០លានដុល្លាថែមទៀតសិន! ហើយចាំទំលាក់ កំហុសដាក់ចោរ!”
នេះគេហៅថា “ចាក់បណ្តោយតាមទឹក” ក្នុងលាភមានគ្រោះ ក្នុងគ្រោះ មានលុយ!
មានបុគ្គលិកម្នាក់គិតក្នុងចិត្ត “អ្ហើយ! បើបានចោរចូលលួចម៉ាខែម្តង មិនដឹងល្អយ៉ាងណាទេវ៉ី!”
នេះគេហៅថា “ភាពអាត្មានិយម" មនុស្សស្រឡាញ់ម៉ោងសំរាក ជាជាងយកការងាររបស់ខ្លួនជាសំខាន់!
ភ្លាមៗនោះដែរ ពត៌មានបានផ្សាយថា ធនាគារត្រូវបានចោរមួយក្រុមចូលប្លន់យក បានប្រាក់១០០លានដុល្លា! ចោរចំនាស់ឃើញលុយមិនច្រើនដល់១០០លាន ក៏ចាក់ម៉ោរាប់មើលឃើញមានតែ២០លាន! អានឹងហើយក្មេងប្រាប់មិនជឿ!
នេះគេហៅថា “ផ្នត់គំនិត” មនុស្សចាស់ចូលចិត្តអាងថាខ្លួនចាស់មានបទពិសោធន៍ច្រើន ធ្វើអីតែងត្រូវរហូត។ ប៉ុន្តែការពិតមិនមែនអីចឹងរហូតនោះទេ!
ឯអ្នកគ្រប់គ្រងធនាគារញញឹមបិទមាត់អត់ជិតអ្ហេ ត្បិតអត់ធ្វើអីសោះ បានលុយម៉ោ៨០លាននឹងគេដែរ!
នេះគេហៅថា “ត្រីងៀតឆ្លៀតពង!” បើចង់បានត្រូវហ៊ាន បើមិនហ៊ានកុំចង់បាន!
ចំនែកឯក្រុមចោរខឹងណាស់ក៏ស្រែកឡើងថា “ចង្រៃវាយក! អញចំនាយទាំងកំលាំង ប្រថុយទាំងជិវិតជិវិត យកលុយបានតែ២០លាន! អាអ្នកគ្រប់គ្រងក្នុងនោះស៊ីពែអញសោះ យកបាន៨០លានខ្លួនវា! មើលទៅធ្វើជាអ្នកចេះដឹង ចំនេញជាងធ្វើចោរឆ្ងាយណាស់វើយ!”
ចុងក្រោយនេះគេហៅថា “ចំនេះវិជ្ជាជាមាស ជាប្រាក់!”
No comments:
Post a Comment
Note: Only a member of this blog may post a comment.