Blogger Widgets
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
#htmlcaption1 Go UP! Pure Javascript. No jQuery. No flash. #htmlcaption2 Stay Connected

លក្ខណៈ​ទាំងបី​​របស់អ្នកវិនិយោគ​ក្នុងវិស័យមូលបត្រ​



 Comments
 
តើអ្នក​វិនិយោគ​មាន​លក្ខណៈ​ប៉ុន្មានយ៉ាង?

ខាង​ក្រោម​នេះ​  គឺ​ជា​បំណកស្រាយ​មួយ សរសេរឡើង​ដោយ​ លោកសាស្រ្តាចារ្យ ហេង​ វណ្ណដា (Heng Vanda) នៅក្នុង​​ ក្រុម​ជជែកពីភាគហ៊ុន លើបណ្តាញ​ទំនាក់ទំនង​សង្គម​ Facebook ។

១-អ្នកវិនិយោគរយះពេលវែង កាលណាទិញហើយគេមិនងាយលក់ចេញវិញទេ​។ គេទិញក្នុងគោលបំណងយក ភាគលាភ (Divi​dend) និងសង្ឃឹមថា គេនឹងទទួលបាន តម្លៃហ៊ុនកាន់តែឡើងថ្លៃនាពេលអនា​គតបន្តបន្ទាប់ ដោយសារ​ភាគទុន​ក្នុង១សន្លឹក កាន់តែធំទៅៗ (Book Value Per Share)។ ភាគទុនក្នុង១សន្លឹកកាន់តែធំទៅៗ ក៏ដោយសារ​តែអ្នកបោះលក់ (Issuer) ពេលមានចំណេញមិនដែលយកប្រាក់ចំណេញ​ទៅ ចែកទាំងអស់នោះទេ គឺយកតែប្រមាណពី៤០%-៦០% ប៉ុណ្ណោះបែងចែកឲ្យម្ចាស់ហ៊ុន និងដកធន ១ ចំនួន សំរាប់ធ្វើអ្វីផ្សេងទៀត នៅសល់​ប៉ុន្មាន​គឺតំកល់​ទុក​នៅក្នុង​ទុន។
 -ការណ៍ដែលធ្វីដូច្នេះវាបណ្តាលឲ្​យទុនកាន់តែធំទៅៗ ដែលបណ្តាលឲ្យភាគទុនក្នុង ១ សន្លឹកកាន់ក៏​កាន់តែធំឡើងៗ(Book​ Value Per Share) ដែរ។ បើគេចង់ចូលរួមប្រជុំ ឬ បញ្ចេញមតិបន្ថែមទៀត នៅក្នុងពេ​លប្រជុំក្រុមប្រឹក្សា គេត្រូវប្រមូលទិញបន្ថែមទៀត រហូតដល់គ្រប់ចំនួនទៅតាមច្បាប់។ អ្នកវិនិយោគរបៀបនេះ ជួយទប់ទីផ្សារហ៊ុនឲ្យ មានស្ថេរភាព​បានល្អ។ អ្នកវិនិយោគរ​យះពេលវែងរបៀបនេះ ត្រូវឃ្លាំមើលជាប្រចាំ នូវអនុបាត (Ratio)សំខាន់ៗ​មួយចំនួន: Dividend Per Share, EPS (Basic & Dilutive), BV Per Share, P/E.....រួមទាំង នយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម (ក្នុងប្រទេស- តំបន់-ពិភពលោក) ។ល។

-ការវិនិយោគរបៀបនេះ មិនខុសពីអ្នកវិនិយោគទៅលើដីដែរ កាលណាគេទិញដី ដីណាបានល្អ គេទុកដីនោះ​ធ្វើជា​មរតក​ដល់​កូន​ដល់​ចៅរបស់គេ។ ទោះជាយ៉ាងណាក៏ដោយ គេធ្វើដូច្នេះបាន លុះត្រាតែ មាននៅសល់សាច់ប្រាក់ទំនេរ​របស់គេច្រើនប្រើមិនអស់។

 -គុណវិបត្តរបស់វា នៅពេលក្រុមហ៊ុនមានផលល្អ-អាក្រក់​-ក្ស័យធន គឺអ្នកនោះ នឹងទទួលឥទ្ធិពល​ ឬ​អាច​រលាយ​ខ្សុរ​ដូចគ្នា។

-កាសីណូណាហ្គាគ្មានការវិនិយោគរប​ៀបនេះឡើយ។

-ក្នុងការធ្វើរបាយការណ៏គណនេយ្យ ពួក Long Term Investment ដូច្នេះគេ Classified វាជា Non-Current Assets និង Measure វាជា Fair Value។ តម្លៃវាឡើងចុះ នៅគ្រប់ចុងការិយបរិច្ឆេទ (Reporting Period) ត្រូវ Recognised វាជា
Equities។

២-អ្នកវិនិយោគរយះពេលខ្លី (Sh​ort Term Investment) គឺសំដៅដល់អ្នកវិ​និយោគរយះពេលចន្លោះ ពី ៣ ខែ ដល់ក្រោម ១ ឆ្នាំ។ កាលណាទិញហើយគេមិនលក់ចេញភ្លាមនោះទេ។ គេទុកនៅក្នុងដៃ របស់គេមួយរយៈកាល​។ ឱកាសមាសមកដល់ (ទីផ្សារល្អ) គេនឹងលក់ចេញភ្លាម។ ដូចជារដ្ឋាករទឹកអញ្ចឹង តម្លៃហ៊ុនធ្លាក់ថ្លៃរហូត ដល់ពេលណាមួយ ដែលគេវិភាគមើលថា (មើលប្រវត្តិ របស់វា តាមរយះឯកសារ​ នៃការបង្ដាញពត៏មានលំអិត ក្នុងរបាយការណ៍ហ/​វ) តម្លៃវាប្រហែលជាលែងធ្លាក់ហើយ (គ្មាននរណាដឹ​ងមុនទេ ទោះជាសិក្សាហិរញ្ញវត្ថុ​ដល់​កំរិតណាក៏ដោយ  ប៉ុន្តែនៅគ្រាន់បើជាងមិនសិក្សា) គេទិញវាភ្លាម។ គាប់ជួនទិញហើយវាធ្លាក់ថ្លៃប​ន្ថែមទៀត​ក៏គេមិន​សូវ​ភ័យ​ដែរ។ ដល់ពេលមួយវាឡើងថ្លៃវិញ គេមិនកញ្ជ្រោលចិត្តទេ គេនៅសំងំស្ងៀម។ គេចាំមើលទីផ្សារវាឡើងដល់កំរិត​អតិបរិមា (គ្មាននរណាដឹងមុន​នោះទេ) គេនឹងលក់វាចេញភ្លាម។  អ្នកវិនិយោគបែបនេះ អារម្មណ៍មូលនៅទីផ្សារហ៊ុន តាមឃ្លាំមើលទាំងបរិមាណនិងទឹ​កប្រាក់ របស់អតិថិជនជួញដូរក្នុង១ថ្ងៃៗ។ សូមបញ្ជាក់ថាបរិមាណ​និង​ទឹកប្រាក់​របស់​អតិថិជន​ដែលជួញដូរក្នុង១ថ្ងៃៗ មានតែ CSX & SECC ទេ ដែលដឹងរឿងនេះជាងអ្នកវិនិយោគ​ធម្មតា។ ស្ថាប័នទាំង ២ ដឹងរហូតដល់អតិថិជនដែលជួញដូរ​នោះជានរណាខ្លះ ដែលចំណុចនេះជាចំណុចសំខាន់បន្ថែម​ទៀត​នៃការវិភាគ​របស់​អ្នកវិនិយោគ​បែបនេះ។ ជួនកាលហ៊ុនទាំងនោះដែលវាកំពុ​ងតែឡើងថ្លៃស្រាប់ ហើយធ្លាក់ទៅ ក្នុងដៃអ្នកវិនិ​យោគ​បែបនេះដែរ គេនឹងកេងពេលបន្ថែមទៀត ដើម្បីបឺតជញ្ជក់តម្លៃដែលកំព​ុងឡើងថ្លៃឲ្យដល់កំរឹតអតិបរិ​មា។  ប៉ុន្តែ​បើធ្លាក់​ទៅដល់​ដៃអ្នក​វិនិយោគរយះពេលយូរ  នោះជាការល្អខ្លាំងណាស់សំរាប់កេងតម្លៃទីផ្សារ។ តែបើធ្លាក់ទៅដល់ដៃអ្នកវិនិយ​ោគខ្លី(Speculator)គេពិបាកប​ន្តិចក្នុងការឃ្លាំមើល។ នេះបើយើងដឹងច្បាស់ថា តើវិនិយោគនោះជានរណា?

-ការវិភាគអនុបាត(Ratio)នៅតែ​វិភាគដូចអ្នកវិនិយោគរយះពេលវែងដែរ។

-អ្នកវិនិយោគបែបនេះមិ​នសូវជាធ្វើឲ្យទីផ្សារហ៊ុនចល​ាចលនោះទេ។

-ការវិនិយោគរបៀបនេះ មិនខុសពីអ្នកវិនិយោគទៅលើដីដែរ កាលណាគេទិញដី ដីណាគេមិនមានគំរោងទុកទេ ហើយ​នឹង​លក់ចេញ នៅពេលណាចំណេញបានល្មមគេនឹងលក់ចេញភ្លាម ដើម្បីយកប្រាក់នេះទៅ វិនិយោគដីផ្សេងទៀត​បើគេ​មើល​ថា ដីទីកន្លែងផ្សេងនោះបានចំណេញ​ជាង។

-គុណវិបត្តរបស់វា នៅពេលក្រុមហ៊ុនមានផលល្អ-អាក្រក់-ក្ស័យធន គឺអ្នកនោះ នឹងទទួលឥទ្ធិពល ឬអាចរលាយ​ខ្សុរ​ដូចគ្នា។ ប៉ុន្តែការទទួលផលហានិភ័យបែប​នេះ មានកំរឹតតិចជាងការទិញរយះពេល​យូរ ។

-កាសីណូណាហ្គាគ្មានការវិនិយោគរបៀបនេះឡើយ។

-ក្នុងការធ្វើ​របាយការណ៏គណនេយ្យ ពួក Short Term Investment ដូច្នេះ គេ Classified វាជា Current Assets និងដាក់ឈ្មោះហៅថា Avai​lable-For-Sale និង Measure វាជា Fair Value។ តម្លៃវាឡើងចុះ នៅគ្រប់ចុងការិយបរិច្ឆេទ (Reporting Period) ត្រូវ Recognised វាជា Equities។

៣-អ្នកវិនិយោគរយះពេលខ្លី(Sh​ort Term Investment) គឺសំដៅដល់អ្នកវិ​និយោគ រយះពេលក្រោម ៣ ខែ (speculators)។ ក្រុមនេះទិញហើយលក់ ភ្លាមៗទោះជាខាតក្តីចំណេញក្តី។ ទីផ្សារមានសកម្មភាពភាព ទីផ្សាររញ្ជួយ ទីផ្សារចលាចល ទីផ្សារភ្លឹបភ្លែតដោយសារពួក​នេះ។ បើគ្មានពួកនេះទេ ក៏គ្មានលក្ខណះទាំងអស់នេះដែរ។ ដើម្បីទប់ទល់​នូវទីផ្សារចលាច​លរដ្ឋនានា ក្នុងលោកបានចែងច្បា​ប់ចងក្នុងទីផ្សារហ៊ុនដូចជា អ្នកវិនិយោគទាំងអស់ ត្រូវតែបើកគណនី​នៅក្នុងក្រុម​ហ៊ុនមូលបត្រណាមួយក៏បានដែលទទួលស្គាល់ ដោយ SEC ហើយការផ្ទេរប្រាក់ត្រូវតែឆ្លងកាត់​តាមរយះ​នេះ។ ម្យ៉ាងវិញទៀតទាំងSEC and Stock Market ក្តាប់ជាប់តម្លៃមិនឲ្យវាឡើង-ចុះថ្លៃតាម កំលាំង​ធម្មជាតិ​ទីផ្សារនោះទេ​។ នៅប្រទេសកម្ពុជា ការឡើងចុះគិតជាមធ្យម ៥% ក្នុងពេលបើកតម្លៃទីផ្សារម្តងៗ។​នៅប្រទេសខ្លះ​ក្នុងលោកមានកំរិតតិចជាងនេះ។ មានពួកនេះច្រើន គឺជួយសេដ្ឋកិច្ចបានច្រើន។ អ្នកដឹងទេចាញ់ឈ្នះមិនដឹង ដឹងតែដកកំរែ (កំរៃទីផ្សារ កំរៃដល់ក្រុមហ៊ុនដែលបើកគណនី​កំរៃដល់ SEC បង់ពន្ធ) និងជួយដល់ទីផ្សារបន្ទាប់ (Secondary Market) ទីផ្សារតំបូង (Primary Market/​IPO) ជួយក្រុមហ៊ុនដែលជាអ្នកបោះលក់ (Issuer) ជួយដល់ISSUER រួមទាំងអ្នកពាក់ព័ន្ធជាមួយ ISSUER ឲ្យគោពច្ប​ាប់គ្រប់បែបយ៉ាង កាន់ប្រព័ន្ធគណនេយ្យអន្តរជា​តិ (US GAAP& IFRS) និងជួយ ដល់ GDP ងើប & Unemployment Rate ធ្លាក់ចុះ ។ អ្នកដឹងទេ សកម្មភាព នយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គមក្នុងលោក-តំបន់-ប្រទេស ទីផ្សារទទួលឥទ្ធិពលភ្លាមៗគឺ​ឆ្លងតាមរយះពួកនេះ។ វិបត្តិសេដ្ឋកិច្ច​ពិភពលោកធំ​ៗ គឺរាលដាលលឿនក៏ដោយសារពួកនេះ។​ ប៉ុន្តែអត់ពួកនេះក៏មិនបានជា​ដាច់ខាតដែរ។ ពួកនេះលេង​កាន់តែ​​ខ្លាំងជួយដល់សេដ្ឋកិច្ចកាន់តែខ្លាំង។ ហេតុនេះ ចងពួកនេះខ្លាំងពេកក៏មិនបាន គួរតែផ្តល់លទ្ធភាពដល់ពួកនេះ​ឲ្យលេងតាមកំលាំងធម្មជាតិសេដ​្ឋកិច្ចរបស់វាសិន ហើយចាំលូកដៃជួយ១គ្រាៗ នៅពេលចាំបាច់?

-ប៉ុន្តែក៏ត្រូវដឹងដែរថា ការដែលរៀបទីផ្សារបែបនេះទោះជាល្អយ៉ាងណាក៏ដោយ នៅពេលដែលភាគី១ឈ្នះ​ដោយ​ស្រប​ច្បាប់​ ក៏មានភាគី ១ ទៀតចាញ់ ដោយស្របច្បាប់ ជួនកាលលក់ផ្ទះសម្បែង លក់កេរ្តិ៍អាករ រហូតដល់​សម្លាប់​ខ្លួន​ដោយ​ស្រប​ច្បាប់ផងដែរ។ ហើយក៏ត្រូវដឹងដែរ ជីវិតអ្នកលេងបែបនេះ ចាញ់ឈ្នះរាប់រយ-ពាន់-មឺន ដុល្លារពេលបើកផ្សារ១លើកៗ តើមានន័យអីឲ្យអ្នកទាំងនោះទៅ​ឈរបង្រៀនបាកំរៃ ១ ម៉ ថ្លៃ១០-២៥​ដុល្លារនោះ? ហើយបើក្លាយខ្ឡួនជា​អ្នកលេង​មូ​លបត្រ​បែបនេះ ហើយមិនងាយទៅប្រកបអាជីវកម្មអីក្​នុងពេលជាមួយគ្នានេះបានទៀតទេ​។

-នៅផ្សារហ៊ុនគ្មានបាយទឹក គ្មានបន្ទប់ដេក គ្មានឡានដឹកជញ្ជូនទាំងទៅមក គ្មានឲ្យប្រាក់លេងសាកមុននោះ​ទេ។ ប៉ុន្តែណាហ្គាមានកំប៉្លេ។ ពួកនេះហើយ ដែលគេច្រើនច្រឡំជាមួយកាសីណូ​ណាហ្គារ។ លេងជាមួយណាហ្គាគ្មាន គុណសម្បត្តិដូចរៀបរាប់ខាងលើ​ទេ គ្មានជួយសេដ្ឋកិច្ចជាតិទេ ប៉ុន្តែមានភាពលឿនរហ័សជាងផ្សារហ៊ុន។ ផ្សារហ៊ុនទោះ​ជាចង់​លក់ចង់​ទិញ​ក៍មិនងាយដែរ ចាញ់ឈ្នះមិនដឹង ដឹងតែម្យ៉ាងដកកំរៃរហូត។ ចាញ់ឈ្នះគ្មានអីឲ្យហូបចុកដេ​កពួន ។ល។

-ក្នុងការធ្វើរបាយការណ៏គណនេ​យ្យ ពួក Short Term Investment ដូច្នេះ គេ Classified វាជា Current Assetsនិងដាក់ឈ្មោះហៅថាTrad​ing Security និង Measureវាជា Fair Value។ តម្លៃវា ឡើងចុះ នៅគ្រប់ចុងការិយបរិច្ឆេទ(Reporting Period) ត្រូវ Recognised វាជា Profit/​Loss។ អនុញ្ញាតិឲ្យរាយការណ៍ ដោយយកតែ​ប្រាក់ឈ្នះចាញ់​យកមករាយការណ៍ក៏បាន។